មន្ទីរពេទ្យបង្អែកជ័យជំនះ អតីត​មន្ទីរឃុំឃាំងជនពិការ​នៅសម័យខ្មែរក្រហម

មន្ទីពេទ្យបង្អែកជ័យជំនះ

ដោយ អោ​ ស្រីពេជ្រ

មុន​ពេល​​​​ខ្មែរ​​ក្រហមកាន់កាប់​ទីក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៧៥ មន្ទីរពេទ្យបង្អែកជ័យជំនះ​នា​ពេល​នោះគឺជា​មន្ទីរពេទ្យ​វិកលចរិត​ព្រែកត្នោត​ ព្យាបាល​ជំងឺ​សរសៃ​ប្រសាទ។ ក៏​ដូច​ជា​មន្ទីរ​ពេទ្យ​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេសកម្ពុជា មន្ទីរពេទ្យ​ព្រែកត្នោតត្រូវ​​បានបញ្ឈប់​ប្រតិបត្តិការ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ។ ខ្មែរ​ក្រហមបាន​ប្រែក្លាយទីតាំង​នេះទៅ​​ជាមន្ទីរ​ឃុំ​ឃាំង​រហូត​ដល់ថ្ងៃរំដោះ ៧ មករា ១៩៧៩ នេះបើយោងតាម​ទស្សនាវដ្តី​ស្វែងរក​ការពិត​របស់​មណ្ឌល​ឯកសារ​កម្ពុជា(DC-Cam)។

នៅ​ក្នុង​អត្ថបទ​មួយ​ដែល​មាន​ចំណងជើងថា “មន្ទីរ​ពេទ្យ​វិកល​ចរិត​ក្លាយ​ជា​មន្ទីរ​ឃុំឃាំង” សរសេរ​ដោយ​ លោក ​ផេង ពង្សរ៉ាស៊ី បាន​ឲ្យ​ដឹង​ថា​ជនរងគ្រោះភាគច្រើន​គឺ​ជាជនពិការដែល​​​ប្រមូល​មក​ពី​រាជ​ធានី​ភ្នំពេញ​និងកន្លែងផ្សេងទៀត។ ប្រជាជន​ទាំង​នោះ​ត្រូវបាន​សម្លាប់ក្រោយ​​ធ្វើទារុណកម្ម​រួច​ និង​​កប់​នៅ​បរិវេណ​មន្ទីរពេទ្យ ហើយ​ខ្មែរក្រហម​បាន​ដាំដើមដូងនៅលើទីតាំងនោះ ដោយមានជំនឿថាសាកសពនឹង​ផ្តល់​​​ជីល្អដល់ដី។

សាច់រឿងពាក់ព័ន្ធ
កម្រងរូបភាពថ្មីៗ

ដំណាក់កាលដែលប្រជាជនកម្ពុជាបានឆ្ល...

សូ​ វិទូ
នេះគឺជាគំនូសរស័សទាំង៦សន្លឺក ដែលបង្ហាញពីដំណាក់កាលប្រជាជនកម្ពុជាបានឆ្លងកាត់ក្នុងសម...

មន្ទីរ​សន្តិសុខ​វត្តបារាយណ៍ជាន់ដ...

ទ្រី សុជាតា
វត្ត​បារាយណ៍ជាន់ដែក ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង​្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នៅ​...

វត្តសុរភី

​តាន់ ​សុមេធា
វត្តសុរភី ឬវត្តកកោះ គឺ​ជា​ទីតាំង​ពិឃាត​មួយ​ក្នុង​ចំណោម​ទីតាំង​ពីរ​ដែល​មាន​ការ​សម...