ផ្ទះតាម៉ុកនៃភូមិភាគនិរតី

ផ្ទះតាម៉ុក

ដោយ ការីនិពន្ធ

អតីតផ្ទះ​របស់​ តាម៉ុក លេខាបក្សកុម្មុយនីស្តកម្ពុជាប្រចាំភូមិភាគនិរតី ​ត្រូវ​បាន​កែលម្អ​ទៅជា​អគារសិក្សារបស់សាខាប្រចាំខេត្តតាកែវ នៃសាកលវិទ្យាល័យ​ឯកជន​បៀលប្រាយ​នា​ពេល​បច្ចុប្បន្ន។ (MMC/អូន​ ឆេងប៉រ)

អតីតភូមិគ្រឹះ ឈិត ជឿន ហៅ តាម៉ុក លេខាបក្សកុម្មុយនីស្តកម្ពុជាប្រចាំភូមិភាគនិរតី នៃរបបកម្ពុជាប្រជាធិបតេយ្យជាគេហដ្ឋានមាត់បឹង ដែលសព្វថ្ងៃមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ បរិវេណ​នៃ​គេហដ្ឋាន​មាន​ទំហំ​ប្រហែលមួយ​ហិកតា។ ចាប់​តាំងពីឆ្នាំ២០១២មក ផ្ទះ​តាម៉ុក​ត្រូវ​បាន​កែលម្អ​ទៅជា​អគារសិក្សារបស់សាខាប្រចាំខេត្តតាកែវ នៃសាកលវិទ្យាល័យ​ឯកជន​បៀលប្រាយ។ ផ្ទះ​ថ្ម​ដែល​ដើម​ឡើយ​មាន​កំពស់​៣​ជាន់​ ត្រូវបាន​សាង​សង់​បន្ថែមនា​ផ្ទៃ​​ខាង​លើ​​​ ដោយ​ប្រក់​ដំបូល​បន្ថែម​មួយ​ជាន់​ទៀត។ ផ្ទះដ៏​ធំ​នេះ​សង់​នៅដី​ទួល​លើជ្រោយលយចូលទៅក្នុង​បឹង ដែល​គេអាច​មើល​ឃើញ​ក្រុង​ដូនកែវពីចម្ងាយនៅម្ខាងទៀតនៃបឹង។ អគារ​ថ្មី​មួយ​ទៀត​ ត្រូវ​សង់​បន្ថែម​ដើម្បីសម្រួល​ដល់​ដំណើរ​ការ​សាកលវិទ្យាល័យ។ ស្ពាន​ដែល​ភ្ជាប់​ពី​ផ្លូវ​ជាតិ​ទៅ​កាន់​បរិវេណ​ផ្ទះ​តាម៉ុក​ ទំនងជា​ត្រូវ​បាន​សង់​ចាប់​តាំង​ពី​ឆ្នាំ​១៩៦០។ មុន​នឹង​ដំណើរ​ការ​សាកលវិទ្យាល័យ​នេះ​ ផ្ទះ​តាម៉ុក​ត្រូវ​បាន​ប្រើប្រាស់​ជា​សាលា​ហ្វឹកហ្វឺន​របស់នគរបាលខេត្ត៕

សាច់រឿងពាក់ព័ន្ធ
ព័ត៌មានមានប្រយោជន៍ថ្មីៗ