ស្ថានទូតអាមេរិកនាឆ្នាំ១៩៧៥

ស្ថានទូតអាមេរិកក្នុងសម័យសាធារណៈរដ្ឋកម្ពុជា

ដោយ ការីនិពន្ធ

នា​ពេល​ព្រឹកថ្ងៃ​ទី​១២​ ខែ​មេសា​ ឆ្នាំ​១៩៧៥ គឺ​​៥​ថ្ងៃ​មុន​ការ​ដួល​រលំ​នៃ​រាជធានី​ភ្នំពេញ​ រដ្ឋាភិបាល​អាមេរិក​បាន​ជម្លៀស​បុគ្គលិក​ទូត​ ប្រជាពលរដ្ឋ​អាមេរិក​ ព្រម​ទាំងជនជាតិ​កម្ពុជាដែល​មាន​ទំនាក់​ទំនង​ជាមួយ​អាមេរិក​​មួយ​ចំនួន​​ចេញ​ពី​ប្រទេស​កម្ពុជា​តាមរយៈ​​​ប្រតិបត្តិការ Operation Eagle Pull តាមរយៈការដឹកតាមឧទ្ធម្ភាគចក្រចំនួន ១២គ្រឿងពីទីតាំងពីរកន្លែង​ស្ថិត​នៅក្បែរស្ថាន​ទូត​។ (រូបថត​ពី​មជ្ឈមណ្ឌលឯកសារ​កម្ពុជា)

ស្ថាន​ទូត​អាមេរិក​មាន​ទីតាំង​៥ ​ផ្សេង​គ្នា​ទៅ​តាម​សម័យ​កាល​នានា​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា។ ក្រសួង​ការបរទេស​​អាមេរិក បានចាប់​ផ្តើម​ទំនាក់​ទំនង​ការទូត​​ផ្លូវ​ការ​ក្នុង​ឆ្នាំ​១៩៥០ ហើយ​បាន​​បញ្ចូន​អ្នក​ការទូត​ ព្រម​ទាំង​បើកការិយាល័យ​តំណាង​សហរដ្ឋ​អាមេរិក​នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់នា​ឆ្នាំ​ដដែល។ ក្រោយ​កម្ពុជា​ទទួលបាន​ឯករាជ្យ​ ​អាមេរិក​បាន​បើក​ស្ថានទូត​នៅ​ផ្លូវ ​ព្រះស៊ីសុវត្ថិយុទ្ធវង្ស​ កែង​ផ្លូវ​ ឧកញ៉ា​ ហ៊ីងពេញ ចម្ងាយមួយគីឡូម៉ែត្រពីរមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ។ បន្ទាប់​មក​បាន​ប្តូរ​មក​ផ្លូវ​ស្រុកទ្រាំង មុន​នឹង​ទំនាក់​ទំនង​ការទូត​ត្រូវ​បាន​កាត់​ផ្តាច់​នា​ឆ្នាំ​១៩៦៥។

នៅ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​ដែល​គាំ​ទ្រ​ដោយ​រដ្ឋាភិបាល​អាមេរិក​ ស្ថាន​ទូត​អាមេរិក​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តមកែង​នឹងមហា​វិថី​សុធារស។ បច្ចុប្បន្ន​ទីតាំង​នេះ​គឺ​ជា​រដ្ឋបាល​ជលផល។

នា​ពេល​ព្រឹកថ្ងៃ​ទី​១២​ ខែ​មេសា​ ឆ្នាំ​១៩៧៥ គឺ​​៥​ថ្ងៃ​មុន​ការ​ដួល​រលំ​នៃ​រាជធានី​ភ្នំពេញ​ រដ្ឋាភិបាល​អាមេរិក​បាន​ជម្លៀស​បុគ្គលិក​ទូត​ ប្រជាពលរដ្ឋ​អាមេរិក​ ព្រម​ទាំងជនជាតិ​កម្ពុជាដែល​មាន​ទំនាក់​ទំនង​ជាមួយ​អាមេរិក​​មួយ​ចំនួន​​ចេញ​ពី​ប្រទេស​កម្ពុជា​តាមរយៈ​​​ប្រតិបត្តិការ Operation Eagle Pull តាមរយៈការដឹកតាមឧទ្ធម្ភាគចក្រចំនួន ១២គ្រឿងពីទីតាំងពីរកន្លែង​ស្ថិត​នៅក្បែរស្ថាន​ទូត​។

អាមេរិក​បាន​បន្ត​ទំនាក់​ទំនង​ការទូត​ជាមួយ​ប្រទេស​កម្ពុជា​ ក្នុង​ឆ្នាំ​១៩៩២ ដោយ​ដំណើរ​ការ​ស្ថានទូត​នៅ​ផ្លូវ​២៤០ ក្រោយ​សាលាមត្តេយ្យ៨​មីនា​។ ទីតាំង​ស្ថានទូត​បច្ចុប្បន្ន​ស្ថិតតាម​បណ្តោយ​ផ្លូវ​លេខ​ ៩៦ ​នៅ​ក្បែរ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ដែល​ជា​អតីតកន្លែង​ហាត់​ប្រាណ​ឈ្មោះ​  Le Cercle Sportif ​ សម្រាប់​ជនជាតិ​​បារាំងនិង​ជន​​បរទេស​​ហែល​ទឹក​និង​លេងតេនីស៕

សាច់រឿងពាក់ព័ន្ធ
ព័ត៌មានមានប្រយោជន៍ថ្មីៗ