ព្រះ​បរម​រាជវាំង

ព្រះបរមរាជវាំង

ដោយ ការីនិពន្ធ

រូបថតពីមជ្ឈមណ្ឌលឯកសារកម្ពុជា។

នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម ព្រះបរមរាជវាំងនៅតែបម្រើការ​ជារាជដំណាក់​សម្រាប់ព្រះរាជវង្ស និងសម្តេចព្រះ​ ​នរោត្តម សីហនុ ដែលនា​ពេល​នោះ​ទ្រង់​នៅជាព្រះប្រមុខរដ្ឋរបស់​រដ្ឋាភិបាល​កម្ពុជាប្រជាធិបតេយ្យ រហូតដល់ខែមេសា ឆ្នាំ​១៩៧៦។ ​ព្រះ​អង្គ​គង់​នៅក្រោមការឃុំឃាំងនៅក្នុងបរិវេណព្រះបរមរាជវាំងអស់រយៈពេលប្រមាណ៣ ឆ្នាំរហូតដល់ចុងឆ្នាំ១៩៧៨ នៅពេលដែលទ្រង់​ត្រូវបានផ្លាស់ឱ្យទៅគង់​នៅក្នុងវីឡាមួយនៅពីក្រោយវត្តបទុមវតី។

ព្រះ​បរម​រាជវាំង​ក៏​ជា​កន្លែង​ដែល​មេដឹកនាំ​ខ្មែរ​ក្រហម​នាំ​ភ្ញៀវ​ប្រតិភូ​បរទេស​មក​ទស្សនា​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​ពួកគេផងដែរ​។ នៅ​ក្នុង​រូបថត​​មួយ​សន្លឹកក្នុងចំណោម​រូប​ថត​ជា​ច្រើន​​​ដែល​រក​ឃើញ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ គេ​ឃើញ​ខ្មែរ​ក្រហម​បាន​នាំ​ភ្ញៀវ​ប្រតិភូ​ចូលទស្សនា​វត្ត​ព្រះកែវមរកត​នៅ​ក្នុង​ព្រះ​បរម​រាជវាំង៕

សាច់រឿងពាក់ព័ន្ធ
ព័ត៌មានមានប្រយោជន៍ថ្មីៗ