ផ្សារ​ធំ​ថ្មី

ផ្សារធំថ្មី

ដោយ ការីនិពន្ធ

រូបថតពីមជ្ឈមណ្ឌលឯកសារកម្ពុជា

ផ្សារ​ធំ​ថ្មី​ ឬ​ផ្សារ​ថ្មី​ បាន​បញ្ចប់​ការ​សាងសង់​នៅ​សម័យ​អាណានិគម​បារាំង​ក្នុង​ឆ្នាំ​១៩៣៧។ នា​ពេល​នោះ ផ្សារ​ធំ​ថ្មី​មាន​ ចំណាត់ថ្នាក់​ជា​សំណង់​ផ្សារ​ដ៏​ធំ​បំផុត​​ក្នុង​តំបន់​អាស៊ី​។

ខ្មែរ​ក្រហម​មិន​បាន​វាយ​បំផ្លាញ​ចោល​ផ្សារ​ដ៏​ធំ​មួយ​​នេះ​ទេ បើ​ទោះ​បី​ជា​គោលនយោបាយ​របស់​ខ្មែរ​ក្រហម​បាន​បំបិទ​ទីផ្សារ​ ការ​លក់​ដូរ​ក៏​ដោយ។ ផ្សារ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​ក្រោល​សេះ​និង​ឃ្លាំង​ផ្ទុក​ចំណី​អាហារ​ជំនួស​វិញ​។ គេ​ឃើញ​មាន​ដើម​ដូង​និង​ដើម​ចេក​ដាំ​ជុំវិញ​បរិវេណ​ផ្សារ​នេះ តាម​រយៈ​​រូប​ថត​របស់​លោក ហ្គុន​ណា ប៊ឺហ្គស្ត្រូម​​ (Gunnar Bergstrom) ប្រតិភូ​ស៊ុយអែត ដែល​បាន​​ធ្វើទស្សនកិច្ច​ក្នុង​ឆ្នាំ​១៩៧៨ ​​​ក្នុង​ពេល​ដែល​ខ្មែរ​ក្រហម​នៅ​កាន់​កាប់​រាជធានី​ភ្នំ​ពេញ​នៅ​ឡើយ​​។ ​ខ្មែរ​ក្រហម​យល់​ថា ដំណាំ​​ទាំង​នេះ​មាន​ប្រយោជន៍​ជាង​សួន​ផ្កា​​ដាំ​លម្អ​តាម​ដង​វិថី​កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម​ដែល​ជា​និមិត្តរូប​មូលធន​និយម​៕

សាច់រឿងពាក់ព័ន្ធ
ព័ត៌មានមានប្រយោជន៍ថ្មីៗ