អាងត្រពាំងថ្ម

រមណីយដ្ឋាន​អាង​ត្រពាំងថ្ម

ដោយ រ៉ាវី សុភារ័ត្ន, នៅ ស៊ីណា

ត្រពាំងថ្ម​គឺ​ជា​វីដេអូ​ឯកសារ​ដែល​បង្ហាញ​ពី​បទ​ពិសោធន៍​របស់​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការ​នៅ​ទាំង​ថ្ងៃ​ទាំង​យប់​ដើម្បី​ជីក​ទំនប់​ដ៏​ធំ​មួយ​ ដែល​មាន​ទី​តាំង​នៅ​ក្នុង​ស្រុក​ភ្នំ​ស្រុក​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​។​ វីដេអូ​ឯកសារ​នេះ​នឹង​បង្ហាញ​ពី​ការ​រៀប​រាប់​រឿង​រ៉ាវ​របស់​ប្រជាជន​ ដែល​​ជា​អ្នក​ជីក​ទំនប់​អាង​ត្រពាំង​ថ្ម​ ហើយ​បាន​រស់​រាន​មាន​ ជីវិត​ពី​ការ​ធ្វើ​ការ​ងារ​លើស​កម្រិត​ និង​ការ​ស្រេក​ឃ្លាន​ ព្រម​ទាំង​ការ​គំរាមកំហែង​នា​នា​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​។ ​ការ​ផលិត ​វីដេអូ​គឺ​មាន​គោល​បំណង​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​ទី​កន្លែង​ដ៏​សំខាន់​នៃ​ប្រវត្តិ​សាស្ត្រ​ជូរ​ចត់​របស់​អាង​ត្រពាំង​ថ្ម​ដែលប្រវត្តិ​សាស្រ្ត​នេះ​ សព្វ​ថ្ងៃ​ត្រូវ​បានកប់បន្តិចម្តងៗ។ ជាសក្ខីភាព ភាគច្រើននៃការរៀបរាប់ពីអាងត្រពាំងថ្មគឺគេតែងលើកឡើងថា វាគឺជាកន្លែង ដើម្បីមើលបក្សីទឹកជាជាងការយល់ដឹងពីប្រវត្តិរបស់អាងនេះទៅវិញ។ ជាមួយគ្នានេះដែរ វីដេអូនេះក៏ជា​​ឯកសារ ឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធរបស់ប្រជាជនរាប់ម៉ឺននាក់ផងដែរ។

សាច់រឿងពាក់ព័ន្ធ
ភាពយន្តឯកសារខ្នាតខ្លី​ថ្មីៗ

ពេលវេលាសម្រាប់យុត្តិធម...

រឿន សារន
អ្នក​ភូមិ មន្ត្រី​សង្គម​ស៊ីវិល​ និង​មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​ បាន​ជួបជុំ​គ្នា​ក្នុង​វេទិកា​សាធារ...

នៅពេលយប់គេលេងបន្លាចខ្ញ...

ថុល ប៊ុនថា
អតីតអ្នកជាប់ឃុំឃាំងម្នាក់នៅមន្ទីរសន្តិសុខខ្មែរក្រហមក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានទទួលរងនូវជំង...

ការបង្រៀនរបស់​ឪពុក​ខ្ញ...

ទូច យិនមុន្នី
សព្វថ្ងៃឪពុករបស់ផលិតករវីដេអូនេះកំពុងបម្រើការងារជាគ្រូបង្រៀននៅសាលាបឋមសិក្សាមួយក្នុងខេត្តតាកែវ។ ក៏ប៉ុន...

ការបង្រៀនរបស់​ឪពុក​ខ្ញ...

ទូច យិនមុន្នី
សព្វថ្ងៃឪពុករបស់ផលិតករវីដេអូនេះកំពុងបម្រើការងារជាគ្រូបង្រៀននៅសាលាបឋមសិក្សាមួយក្នុងខេត្តតាកែវ។ ក៏ប៉ុន...